សង្វៀនជល់មាន់ដ៏ធំនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បើកដំណើរការយ៉ាងរលូន និងមានសុវត្ថិភាព ខេត្តកំពង់ឆ្នាំង៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិទឹកផុស ឃុំទឹកផុស ស្រុកទឹកផុស បានរាយការណ៍មកកាន់អង្គភាពសារព័ត៌មាន យើងកាលពីថ្ងៃអាទិត្យទី16 ខែ11 ឆ្នាំ២០២៥ ថា ទីតាំងសង្វៀនជល់មាន់ដ៏ធំមួយ ដែលមានឈ្មោះម៉េង ជាមេការ កំពុងបើកអាជីវកម្មល្បែងភ្នាល់ជល់មាន់ បានយ៉ាងរលូន ដោយមិនបង្កការរំខានដល់អាជ្ញាធរមូលដ្ឋានឡើយ ខណៈសង្វៀនភ្នាល់ល្បែងដ៏ធំមួយនេះបើកអាជីវកម្មជាយូរមកហើយ...។បើតាមការរៀបរាប់របស់ប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងខាងលើនេះ មានសង្វៀនមាន់ជល់។ អ្នកវក់វីនឹងល្បែងភ្នាល់មកពីភូមិស្រុកផ្សេងៗបាននាំគ្នាមកលេងល្បែងភ្នាល់នេះ រាល់ថ្ងៃសៅ នឹងថ្ងៃអាទឹត្យយ៉ាងណាន់ណែនតាន់តាប់ជារៀងរាល់អាទឹត្យ ដោយម្ចាស់ទីតាំងខាងលើប្រមូលលុយចូលហោប៉ៅពីការយកថ្លៃឈ្នួល ឬហៅម្យ៉ាងទៀតថា (យកតុង) រាប់សែនរៀលក្នុងមួយថ្ងៃៗ ដោយមិនមានអាជ្ញាធរណាចុះមកបង្ក្រាបទេ ដ្បិតថា ម្ចាស់សង្វៀនមាន់ជល់នេះមានខ្នងក្រាស និងបានបង់លុយប្រចាំខែទៅដល់មន្ត្រីខិលខូចមួយចំនួន រាប់ចាប់ពីមន្ត្រីប៉ុស្តិ៍នគរបាលដល់មន្ត្រីអធិការដ្ឋាននគរបាលស្រុកឯណោះ ទើបបានជាបើកបានរលូនយ៉ាងនេះ។ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើបានសំណូមពរដល់លោក ឧត្តមសេនីយទោតេងចាន់ណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង. នឹង លោកអភិបាលខេត្តកំពង់ឆ្នាំង ស៊ុនសុវណ្ណារឹទ្ធ នឹងអធិការដ្ឋាននគរបាលស្រុកទឹកផុស មេត្តាពិនិត្យមើលកូនចៅក្រោមឱវាទដែលមិនអើរពើរនឹងការចុះបង្ក្រាបរបស់មេខ្លោងបើកល្បែងភ្នាល់ នេះផង ព្រោះបើបណ្តោយឱ្យមានការប្រព្រឹត្តិបទល្មើសបើកល្បែងស៊ីសងនៅក្នុងមូលដ្ឋានបែបនេះ គឺមិនល្អទេ ហើយវាក៏ប៉ះពាល់ធ្ងន់ធ្ងរដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ ឬមួយក៏ដូចពាក្យសេកពាក្យសត្វពោលថា បានជាមេៗធ្វើមិនដឹងមិនឮបណ្តោយឱ្យកូនចៅខិលខូចលួចប្រព្រឹត្តិបទល្មើសតាមរយៈការគប់គិតជាមួយម្ចាស់សង្វៀនមាន់ជល់ ក៏ព្រោះតែមេៗទទួលបានលាភសក្ការនៃការប្រព្រឹត្តអំពើពុករលួយនោះដូចគ្នាដែរ៕
ចំនួនអ្នកទស្សនា
វីដែអូ