ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល ចុះបង្ក្រាបបទល្មើសនេសាទ ៤ករណី នៅចំណុចបន្ទាត់សរព្រំដែនក្អមសំណរ
Thu,16 October 2025 (Time 08:12 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 14នាក់)

ខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល ចុះបង្ក្រាបបទល្មើសនេសាទ ៤ករណី នៅចំណុចបន្ទាត់សរព្រំដែនក្អមសំណរ

(កណ្ដាល)៖ ដោយមានការផ្សព្វផ្សាយពីសកម្មភាពបទល្មើសនេសាទនៅស្រុកលើកដែក ខេត្តកណ្ដាល ម្សិលមិញនេះ, ខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានចុះបង្ក្រាបបទល្មើសនេសាទចំនួន ៤ករណី។ នេះបើតាមការបញ្ជាក់របស់លោក ពុំ សុថា ប្រតិភូអមរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល។
ប្រភពដដែលបានឱ្យដឹងថា, ខណ្ឌរដ្ឋបាលជលផលកណ្តាល សង្កាត់រដ្ឋបាលជលផលលើក បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល ដែលមានការចូលរួមពី ស្នងការដ្ឋាននគរបាលខេត្តកណ្តាល រដ្ឋបាលស្រុកលើកដែក វរៈការពារព្រំដែន៦០១ យោធាការពារព្រំដែន អធិការដ្ឋាននគរបាលស្រុកលើកដែក រដ្ឋបាលឃុំក្អមសំណរ និងប្រជាការពារឃុំ បានចុះបង្ក្រាបបទល្មើសជលផល នេសាទដោយប្រើឧបករណ៍ដាយត្រីលិញ នៅចំណុចជិតបន្ទាត់សរព្រំដែនក្អមសំណរ ភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ដោយបានដកហូតឧបករណ៍នេសាទខុសច្បាប់ និងបំផ្លាញចោលចំនួន ៤ករណី ដូចជា៖
*ដាយត្រីលិញ ទំហំ(១០មx២.៥មx២៥ម)ក្រលា ពី០.៤ សមទៅ ០.១៥សម ចំនួន០២គ្រឿង
*ដាយត្រីលិញ ទំហំ(១៥មx២.៥មx២៥ម)ក្រលា ពី០.៤ សមទៅ ០.១៥សម ចំនួន០២គ្រឿង
*បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព អ្នកនេសាទចំនួន ៣នាក់។
សូមជម្រាបថា មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ នៅតែបន្តបង្រ្កាបបទល្មើសនេសាទដូចភ្លៀងរលឹម ទោះក្នុងរដូវបើកនេសាទ
ក្នុងនោះ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា មន្ត្រីជលផល និងអាជ្ញាធរពាក់ព័ន្ធនៅតែបន្តការបង្រ្កាបបទល្មើសនេសាទដូចភ្លៀងរលឹម បើទោះជាពេលនេះ ជារដូវបើកនេសាទក្ដី។
ការបង្ក្រាបបទល្មើសនេសាទយ៉ាងសស្រាក់សស្រាំដូច្នេះ ធ្វើឡើងដើម្បីធានាថា ប្រជានេសាទប្រើប្រាស់ឧបករណ៍នេសាទស្របតាមច្បាប់ស្ដីពីជលផល ក្នុងគោលដៅអភិរក្ស និងបង្កើនទិន្នផលត្រីឱ្យបានកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
123 នាក់
ម្សិលមិញ :
274 នាក់
សប្តាហ៍នេះ :
1966 នាក់
ខែនេះ :
1966 នាក់
3 ខែនេះ :
1966 នាក់
សរុប :
1966 នាក់

វីដែអូ