មន្រ្តីនគរបាលរូបណាពាក់ព័ន្ធនឹងអំពើល្មើ សច្បាប់មន្រ្តីរូបនោះត្រូវទទួលខុសត្រូវចំពោះ មុខវិន័យកងកម្លាំងនគរបាលឫចំពោះមុខច្បាប់ជាធរមាន(បាត់ដំបង)ព្រឹកថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២ ៥ នៅប៉ុស្តិ៍ការពារព្រំដែនគោកកូនភ្នំស្ថិតក្នុងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ ស្រុកសំពៅលូន អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងដឹកនាំលោកស្នងការរងទទួលផែនពាក់ព័ន្ធនិងទទួលដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោកខាងលើ ចូលរួមមានលោមេបញ្ជា ការ មេបញ្ជាការរងវរសេនាតូច នគរបាល ការពារព្រំដែនគោក នាយ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកចំណុះ លោកអធិការនគរបាលស្រុកភ្នំព្រឹក ស្រុកសំពៅលូននិងអ្នកពាក់ព័ន្ធផ្សេងទៀត។លោកឧត្តមសេនីយ៍ទោស្នងការ បានផ្សព្វ ផ្សា យសភាពការណ៍សន្តិសុខ និងផ្សព្វផ្សាយនូវអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្កស្នងការនគរបាលជាតិដល់កងកម្លាំងនគរ បាល និងបានស្តាប់នូវសេចក្តីរាយការណ៍អំពីស្ថានភាពទូទៅរបស់កងកម្លាំងនគរបាលដែល កំពុងឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែ នក្នុងភូមិសាស្រ្តទទួលខុសត្រូវពិសេស នាយប៉ុស្តិ៍ជួរមុខទាំងអស់ ពាក់ព័ន្ធទៅនឹងស្ថានភាពប្រចាំថ្ងៃ។លោកស្នងការបានទទួលយកនូវសំណូមពររបស់កងកម្លាំងដើម្បីធានាដោះស្រាយជូនធ្វើយ៉ាងណាឱ្យការងារទទួលបាន លទ្ធផលល្អនិងមានប្រសិទ្ធភាព។លោកស្នងការបានក្រើនរំលឹក ដល់កងកម្លាំងនគរ បាលទាំងអស់ត្រូវបំពេញភារកិច្ចស្រប តាមការចាត់តាំង បង្ការទប់ស្កាត់កុំឱ្យមានបទ ល្មើសកើតមាននៅក្នុងភូមិសាស្រ្តទទួល ខុសត្រូវហាមដាច់ខាតការប្រព្រឹត្តិនូវសកម្ម ភាពល្មើសច្បាប់ណាមួយទាំងផ្ទាល់ឫទាំងប្រយោល ក្នុងករណីរកឃើញថា មានមន្រ្តីនគរបាលរូបណាពាក់ព័ន្ធនឹងអំពើល្មើសច្បាប់មន្រ្តីរូប នោះត្រូវទទួលខុសត្រូវចំពោះ មុខវិន័យកងកម្លាំងនគរ បាលឫចំពោះមុខច្បាប់ជាធរមាន៕
ចំនួនអ្នកទស្សនា
វីដែអូ