ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី ១៣
Thu,16 October 2025 (Time 01:51 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 8នាក់)

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី ១៣ (AMMDM) និង សន្និសីទនៃភាគីអាត់មែរ លើកទី ១៤ (COP to AADMER) និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា អំឡុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ (47th ACDM) មានកិច្ចប្រជុំពាក់ព័ន្ធ ដូចជា កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌល-អាហា លើកទី២៣ (23rd GB of AHÀ Center), កិច្ចប្រជុំនៃមេទិកាភាពធន់នឹងគ្រោះហន្តរាយអាស៊ាន លើកទី៨ (Bth ADRP), កិច្ចប្រជុំចំហរ ACDM លើកទី៤៧ ដែលមានកិច្ចសន្ទនាជាមួយដៃគូខាងក្រៅអាស៊ាន និងអង្គការសហប្រជាជាតិ, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMEM) និងសន្និសីទចំពោះភាគីអាត់ម៊ែរ លើកទី១៤ (14th COP TO AADMER), កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកចិន លើកទី៥ (5th AMMDM Plus China), កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកជប៉ុនលើកទី៥ (5th AMMDM Plus Japan), កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ បូកសាធារណរដ្ឋកូរ៉េលើកទី៤(4th AMMDM Plus ROK) ព្រមទាំងប្រារព្ធទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិនការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
164 នាក់
ម្សិលមិញ :
274 នាក់
សប្តាហ៍នេះ :
2007 នាក់
ខែនេះ :
2007 នាក់
3 ខែនេះ :
2007 នាក់
សរុប :
2007 នាក់

វីដែអូ