ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ក្រុមរាត្រីចរណ៍ចំនួន៨៦នាក់ក្នុងនោះបានរកឃេីញមានផ្ទុកសារធាតុ ញៀនចំនួន​៥១នាក់ ត្រូវសមត្ថកិច្ចនគរបាលនាំមកសាកសួរនិងចាត់វិធានការតាមផ្លូវច្បាប់
Thu,16 October 2025 (Time 01:49 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 5នាក់)

ក្រុមរាត្រីចរណ៍ចំនួន៨៦នាក់ក្នុងនោះបានរកឃេីញមានផ្ទុកសារធាតុ ញៀនចំនួន​៥១នាក់ ត្រូវសមត្ថកិច្ចនគរបាលនាំមកសាកសួរនិងចាត់វិធានការតាមផ្លូវច្បាប់

ចាប់តាំងពីយប់ថ្ងៃទី​ ០១ រហូតដល់យប់ថ្ងៃទី០៩​ខែ​ កញ្ញា​ ឆ្នាំ​២០២៥​ សមត្ថកិច្ចនគរបាលធ្វេីការឃ-ាត់ខ្លួនក្រុមក្មេងទំនេីង និងក្រុមជាមុខសញ្ញាបន្លំលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅ ពេលយប់ក្នុងក្រុងបាត់ដំបងចំនួន​៨៦​នាក់​ យកមកសាកសួរ និងធ្វេីការពិនិត្យស្វែង​រកសារ​ធាតុ​ញៀនមួយចំនួនបាន​រៀបចំបញ្ជូនទៅតុលាការដេីម្បីអនុវត្តទោស​តាមផ្លូវច្បាប់ និងមួយចំនួនបានអប់រំដោយបញ្ជូនទៅមណ្ឌលសំចត។

កិច្ចប្រតិបត្តិការនេះធ្វេីឡេីងស្រ​ប​ តាមអនុ​សាសន៍ដ៏ខ្ពង់ខ្ពស់​ រប​ស់ឯកឧត្តម​ នាយឧត្តមសេនី​យ៍​ ស​ ថេត​ អគ្គស្នងការនគរ​បាលជាតិ​និងការចង្អុលទិសដឹកនាំរប​ស់លោកឧត្តមសេនីយ៍ទោ​ ដា ញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ លោកវរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ ស្នងការរងផែនការងារ នគរបាល​ព្រហ្មទ័ណ្ឌ​ ដឹកនាំ​ស ហការណ៍ជាមួយនគរបាល ក្រុងបាត់ដំបង​ ដែល​មានលោកវរ សេនីយ៍ឯក​ ពេជ្រ​ សា​រ៉ែន​ ជាអធិការប្រមូលក្រុមមុខសញ្ញាដើររើសអេតចាយ បន្លំលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋពេលយប់​ និងមុខស​ញ្ញាក្មេង​ទំនើងធ្វើសកម្មភាពនៅ​ពេលយប់រហូតទល់ភ្លឺ។

ក្នុងចំណោមមនុស្សដែលបាន នាំមកសាកសួរនិងបានធ្វេីតេស្តស្វែងរកសារធាតុញៀនរកឃេីញ​មានចំនួន៥១នាក់ដែលផ្ទុកសារធាតុញៀន​ត្រូវបានអនុវត្តវិធានការច្បាប់និងបញ្ជូនទៅមណ្ឌលសំចត។

មនុស្សចំនួន៣៥នាក់ដែលមិន​បានរកឃេីញបទល្មេីសបានឱ្យឪពុក​ ម្តាយធានាយកទៅអប់រំបន្តនៅមូលដ្ឋានវិញ។

លោកវរសេនីយ៍ឯក​ ចៀក​ ថានិន​ នាយ​ការិ​យាល័យនគរបាល​ព្រហ្មទ័ណ្ឌកម្រិតស្រាល​នៃ​ស្នងការដ្ឋាន​ បានបញ្ជាក់ក្នុងរបាយការណ៍ថា​ ចំពោះក្រុមរើសអេតចាយបន្លំលួចពេល​យប់ទាំងនេះច្រើនបង្កបញ្ហាជាច្រើន ដូចជា បន្លំលួច តាមផ្ទះនិងតាមទីសាធារណៈនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈជាដើម។

ដោយឡែកក្មេងទំនើងគឺបានបង្កភាពអាណាធិបតេយ្យ បង្កហិ-ង្សាឬ ស្វែងរកការប្រព្រឹត្តិអំពេីអបាយមុខនៅពេលយប់​ ធ្វេីឱ្យមានបញ្ហាអសន្តិសុខនិងបាត់បង់សណ្តាប់ធ្នាប់សង្គមនៅតាមដងផ្លូវនិងទីសាធារណៈ។

សមត្ថកិច្ចនគរបាលនៅតែបន្តអនុវត្តការងារនេះជាបន្តទៀតឱ្យដូចភ្លៀងរលឹម​ ដេីម្បីក្តីសុខសាន្ត​ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៎៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
120 នាក់
ម្សិលមិញ :
274 នាក់
សប្តាហ៍នេះ :
1963 នាក់
ខែនេះ :
1963 នាក់
3 ខែនេះ :
1963 នាក់
សរុប :
1963 នាក់

វីដែអូ