ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
គ្រឿងញៀនទម្ងន់​ 1061,​04ក្រាមត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាបដកហូតនៅស្រុកបវ​េលរួមជាមួយមុខសញ្ញាចំនួន០២នាក់៖
Thu,16 October 2025 (Time 01:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 5នាក់)

គ្រឿងញៀនទម្ងន់​ 1061,​04ក្រាមត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាបដកហូតនៅស្រុកបវ​េលរួមជាមួយមុខសញ្ញាចំនួន០២នាក់៖
-------
នាវេលាម៉ោង២១និង១៥នាទី​យប់ថ្ងៃទី​ ០៩ខែ កញ្ញា​ ឆ្នាំ២០២​៥​ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់​ខ្ពស់របស់ឯកឧត្តម នាយឧត្តម​សេនីយ៍ ស ថេត​ អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តម​សេ​នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ​ន​គរ​បាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន​ ដឹកនាំធ្វើការបង្រ្កាបករណីរក្សាទុក​ ជួញដូរ ឬដឹកជញ្ជូន ដោយខុស ច្បាប់នូវសារធាតុញៀនមួយករ​ណី​ក្នុងបទល្មើសជាក់ស្តែងនិងឃ-ាត់ខ្លួ-នមុខសញ្ញាចំ នួន០២នាក់​ នៅភូមរាមសេនាឃុំល្វា​ ស្រុកបវេល​ ខេត្តបាត់​ដំបង។

សមត្ថកិច្ចដកហូតបាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួនដុំធំ និង០១ថង់មាន ទម្ងន់ ១០៦១,​០៤​ក្រាម(ទាំងសំបកថង់)
-រថយន្តចំនួន០១គ្រឿង
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-ថង់ប្លាស្ទិចតូចៗពណ៌សមួយចំនួននិងដបសម្រាប់ជក់គ្រឿងញៀនមួយចំនួន។

ពេលនេះជនសង័្សយនិងវត្ថុតាងសមត្ថកិច្ចរៀបចំបញ្ជូនទៅកាន់អយ្យការអមសាលា​ដំ​បូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាម​ផ្លូវច្បាប់៕(រូបភាពផែនការងារគ្រឿងញឿន)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
159 នាក់
ម្សិលមិញ :
274 នាក់
សប្តាហ៍នេះ :
2002 នាក់
ខែនេះ :
2002 នាក់
3 ខែនេះ :
2002 នាក់
សរុប :
2002 នាក់

វីដែអូ