ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
គ្រឿងញៀនទម្ងន់ 459,70 ក្រាមត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាបដកហូតនៅស្រុកបវេលរួមជាមួយមុខសញ្ញាចំនួន០៦នាក់៖
Thu,16 October 2025 (Time 01:44 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 8នាក់)

គ្រឿងញៀនទម្ងន់ 459,70 ក្រាមត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាបដកហូតនៅស្រុកបវេលរួមជាមួយមុខសញ្ញាចំនួន០៦នាក់៖
-------
នៅថ្ងៃទី ១៣និងទី១៤ ខែ កញ្ញា ឆ្នាំ ២០២៥នេះអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរ​បាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែន ដឹកនាំធ្វើ​ការបង្រ្កាបករណីជួញដូរដោយខុស ច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់​ស្តែង និងឃ-ាត់ខ្លួ-នមុខសញ្ញាចំនួន០៦នាក់ស្រី០២នាក់​ នៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចដកហូតបាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន១១ថង់ មាន ទម្ងន់ ៤៥៩,៧០ ក្រាម​(ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន ០៦គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
-ថង់ប្លាស្ទិចតូចៗពណ៌សមួយចំនួន
-ម៉ូតូចំនួន០១គ្រឿង

ពេលនេះជនសង័្សយនិងវត្ថុតាងសមត្ថកិច្ចបន្តរៀបចំ បញ្ជូនទៅកាន់អយ្យការអមសាលា​ដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់​៕(​រូបភាពផែនការងារគ្រឿងញឿន)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
158 នាក់
ម្សិលមិញ :
274 នាក់
សប្តាហ៍នេះ :
2001 នាក់
ខែនេះ :
2001 នាក់
3 ខែនេះ :
2001 នាក់
សរុប :
2001 នាក់

វីដែអូ