លួចម៉ូតូ០៣ខេត្តត្រូវសមត្ថកិច្ចសហការស្រាវជ្រាវបង្ក្រាបបាន០៩នាក់ទាំងអ្នកទទួលផលផងដកហូតម៉ូតូ១៥ គ្រឿងនិងផ្លាកលេខម៉ូតូ២១សន្លឹកខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងក្រុមអន្តរាគមន៍ បង្ការ-បង្ក្រាបបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៩:៤០ នាទី រហូតដល់ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:៣០ នាទី សមត្ថកិច្ចយើងបានចុះប្រតិបត្តិការ បង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( លួចយកម៉ូតូ ) ០១ ករណី និងបានធ្វើការនាំខ្លួន ជនសង្ស័យ ០៩ នាក់ មកកាន់ស្នងការដ្ឋាន ។1️⃣ ឈ្មោះ ហឿន រក្សា ភេទ ប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។2️⃣ ឈ្មោះ អៀង មុន្នី ភេទ ប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។3️⃣ ឈ្មោះ ចិត្ត ណាវី ភេទ ប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង ។4️⃣ ឈ្មោះ ណែត ម៉េងហួរ ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។5️⃣ ឈ្មោះ ខាន ប៊ុនរ: ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។6️⃣ ឈ្មោះ ថា ដាវីត ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។7️⃣ ឈ្មោះ ហឿម ចាន់ថា ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ( ជាអ្នកទទួលផលចោរកម្ម )8️⃣ ឈ្មោះ កាន គីម ភេទប្រុស អាយុ ៤៤ ឆ្នាំ មានទីលំនៅភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ( ជាអ្នកទទួលផលចោរកម្ម ) 9️⃣ ឈ្មោះ ឡុង សុជា ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ( ជាអ្នកទទួលផលចោរកម្ម ) នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា៖ កន្លងមកខ្លួនពិតជាបានធ្លាប់ធ្វើសកម្មភាព លួចយកម៉ូតូ ចំនួន ១១ លើក មកហើយ ដោយនៅក្នុងខេត្តបាត់ដំបងចំនួន ០៦ លើក ខេត្តបន្ទាយមានជ័យ ០៤ លើក និងខេត្តកំពង់ឆ្នាំង ០១ លើក ។ វត្ថុតាងដកហូតរួមមាន ៖- ម៉ូតូ ចំនួន ១៥ គ្រឿង- ស្លាកលេខ ចំនួន ២១ សន្លឹក បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។
ចំនួនអ្នកទស្សនា
វីដែអូ